The gas station is nearing completion


សំណេរខ្ញុំ សូមកុំប្រកាន់ បើនិយាយត្រង់ៗណា

“ការបោះបង់ស្ថានីយប្រេងចោល”

បន្ទាត់ដ៏វែងនៃសេដ្ឋកិច្ចផែនការជនជាតិជប៉ុន
និង ជនជាតិខ្មែរ

មនុស្សទី1 មកភូមិដាច់ស្រយាល បើកស្ថានីយមានអតិថិជនជាច្រើនគាំទ្រ។

មនុស្សទី 2 មកមើលឃើញមនុស្សត្រូវការប្រេងប្រើប្រាស់ច្រើន។ ខ្ញុំគិតថានឹងមានមនុស្សដែលចង់ញ៉ាំអី ដូច្នេះបើកភោជនីយដ្ឋាន នោះអាជីវកម្មគឺល្អ

មនុស្សទី3 បានមកមើលឃើញស្ថានីយ ភោជនីយដ្ឋាន ខ្ញុំគិតថាប្រជាជននឹងចង់សម្រាកនៅពេលធ្វើដំណើរ។ ដូច្នេះបើកអាជីវកម្មសណ្ឋាគារ នោះអាជីវកម្មកាន់តែល្អ

មនុស្សទី4 មកមើលឃើញ ស្ថានីយ៍ ភោជនីយដ្ឋាន សណ្ឋារគារ ខ្ញុំគិតថានឹងមានហាងលក់ដូរ ងាយស្រួលដើម្បីផ្តល់សេវាសម្រាប់មនុស្សដែលចង់ទិញឥវ៉ាន់។

ពីភូមិតូចមួយ វាបានក្លាយជាការរីកចំរើន
ប្រជាជនជប៉ុនសុទ្ធតែជាអ្នកមានគំនិត ពូកែធ្វើការជួញដូរ

ប៉ុន្តែ !!! !!! ខ្មែរ ដែររៀនតគ្នា យល់បែបនេះវិញ

មនុស្សទី1 មកដល់ភូមិដាច់ស្រយាល បើកស្ថានីយ មានអតិថិជនជាច្រើនគាំទ្រ។

មនុស្សទី2 មកមើលហើយបើកស្ថានីយមួយទៀតក្បែរនោះ ខ្ញុំចង់ប្រកួតប្រជែងជាមួយដើម្បីកាត់បន្ថយតម្លៃប្រេងអោយអតិថិជនស្គាល់ពីអាជីវកម្មខ្ញុំ

មនុស្សទី3 មកមើលហើយបើកស្ថានីយប្រេងមួយទៀតក្បែរនោះដូចគ្នា ខ្ញុំចង់ប្រគួតប្រជែងដើម្បីកាត់បន្ថយបរិមាណអោយអតិថិជនស្គាល់ពីអាជីវកម្មខ្ញុំ

មនុស្សទី4 មកដល់បើកស្ថានីយមួយទៀត ខ្ញុំចង់ប្រគួតប្រជែងដើម្បីកាត់បន្ថយលើគុណភាពអោយអតិថិជនស្គាល់ពីអាជីវកម្មខ្ញុំ

មនុស្សទី 6និងទី 7 បានចូលដង្ហែក្បួនដើម្បីបើកស្ថានីយ
ទីបញ្ចប់នៃការប្រគួតប្រជែងបានបំផ្លាញមុខរបរនិងទ្រព្យសម្បត្តិផ្ទាល់ខ្លួនហើយក្លាយទៅជាស្ថានីយ៍បោះបង់ចោល។ ភូមិនេះបានវិលត្រឡប់ទៅកាន់ភាពដាច់ស្រយាល់ដូចមុនដដែល។

ខ្ញុំមិនគិតថាការប្រគួតប្រជែងជារឿងល្អក្នុងអាជីពទេ
ប៉ុន្តែពីមិត្តជិតខាងភូមិក្បែររបងក្លាយជាសត្រូវគឺជារឿងសែនអាក្រក់ នោះមិនមែនការប្រយុទ្ធដើម្បីរស់ទេ ជួនកាលមនុស្សមានវិធីនិងរបៀបរកផលរបរប្រសើរជាងការយកឈ្នះចាញ់បែបនេះ

នៅក្នុងប្រទេសជប៉ុនគឺជាគំរូនៃពិភពលោកនិងទទួលបានជោគជ័យយ៉ាងខ្លាំង។

យើងមើលសង្គមយើង ការប្រគួតប្រជែងក្នុងអាជីព
តើប្រជាជនក្រីក្រទទួលបានផលមិនល្អពីយើងអីខ្លះ

ចុងក្រោយប្រសិនបើមិនអាចរស់បានវាត្រូវតែបញ្ឈប់
សង្គមនោះនិងត្រូវដើរថយក្រោយដូចគ្នា

ឥឡូវនេះខ្ញុំមានសំនួរថាតើខ្មែរនិយមការប្រគួតប្រជែងណាស់មែនទេ អ្នកមិនខ្លាចថាខ្លួនជាម្ចាស់ដែរនិងទទួលបរាជ័យ ម្តងយើងម្តងគេទេអី